English (United Kingdom)khmer (Kh)
Imagea Imageb Imagec Imaged Imagee Imageg Imagei Imagej Imagek Imagel Imagen
អង្គការអនាម័យដើម្បីបរិស្ថានកម្ពុជា (ESC) គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ដើម្បី​អនាម័យ សុខភាព​និង​និរន្តរភាព​សម្រាប់​​អ្នក​​ទាំង​អស់​​គ្នា។

យើងផ្តល់​សេវាកម្ម​ផ្នែក​បច្ចេកទេស​និង​សង្គម​ដើម្បី​ធ្វើ​ឲ្យ​​មាន​ការ​កែ​ប្រែ​ឥរិយាបថ​ចំពោះ​សុខភាព​និង​អនាម័យ​ព្រម​​ទាំង​​ការ​គ្រប់​គ្រង​​​សំណល់​​​ឲ្យ​បាន​​ត្រឹម​ត្រូវ​និង​មាន​សុវត្ថិភាព។

យើង​​ធ្វើការ​​នៅ​តាម​សាលារៀន មន្ទីរពេទ្យ សហ​គមន៍ និង​សហគ្រាស​​ខ្នាត​តូច​និងមធ្យម​ដើម្បី​ជួយ​ការពារ និង​លើក​កំពស់​សុខភាពសាធារណៈ។

ចាប់ពីឆ្នាំ២០១០ អង្គការ ESC បាន​សហការ​ជា​មួយ​អង្កការ BORDA របស់​ប្រទេស​អាលឺ្លម៉ង់​ដើម្បី​អនុវត្តគម្រោង គ្រប់​គ្រង​សំណល់​ទឹក​សម្អុយ។

អនាម័យសម្រាប់សាលារៀន

news_1_thumb សាលារៀន គួរ​​តែ​​ជា​​កន្លែង​​ដែល​​ផ្តល់​សុវត្ថិភាព​និងស្វាគមន៍​​ដល់​សិស្សា​​នុសិស្ស​​ទាំងអស់ ដើម្បី​​សិក្សា​​រៀនសូត្រ និង​ធ្វើ​ឲ្យ​រីក​ចម្រើន​ផ្នែក​​ស្មារតី​។ ការ​​​សម្អាត​​បរិស្ថាន ​ជុំវិញ​​សាលា​​​ឲ្យ​ស្អាត ​មិនត្រឹមតែជះឥទ្ធិពល​ ដល់​លទ្ធផល​​នៃកា​រ​សិក្សា របស់​សិស្ស​ប៉ុណ្ណោះ​ទេ​វា​ថែម​​ទាំង​ជះ​​ឥទ្ធិពល​​ដល់សុខភាព របស់​ពួក​​គេ​​​ផង​​ដែរ។

មើលពត៌មានបន្ថែម...

 

គម្រោងទឹកស្អាតនិងអនាម័យតាមមន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា

news_2_thumb

ជាទូទៅអ្នកជំងឺ តែង​តែ​​ស្វែងរក ការព្យាបាល ពី​​មន្ទីរពេទ្យដែល មានសម្ភារៈល្អ និង គ្រូ​ពេទ្យ​ដែល​ប្រកាន់ ខ្ជាប់នូវ អនាម័យ​ល្អ។ ប៉ុន្តែវាពិតជាមាន ការលំបាកណាស់សម្រាប់កន្លែងផ្តល់សេវាព្យាបាលជាច្រើន ជាពិសេសក្នុងតំបន់​​ជន​បទ​នៃ ប្រទេស​​កម្ពុជា ក្នុងការជួសជុល ឬ រៀបចំឲ្យមាន ហេដ្ឋារចនា​សម្ព័ន្ធ​អនាម័យ​ដែល ទំនើបសម្រាប់ប្រើប្រាស់​។ ​ទឹក មិន​ស្អាត និងការគ្រប់គ្រង អនាម័យមិនបានល្អ ​គឺ​ជា​កត្តា​មួយ​ដែល​ជះឥទ្ធិពល ទៅលើ​​​​ការព្យាបាល នៅតាម មន្ទីរ​​ពេទ្យ​សាធារណៈ នៅក្នុង​ប្រទេស​កម្ពុជា។

មើលពត៌មានបន្ថែម...