អំពីយើង
អង្គការអនាម័យដើម្បីបរិស្ថានកម្ពុជា(ESC)បានបង្កើតនៅឆ្នាំ២០១០ជាអង្គការមិនមែនរដ្ឋាភិបាលអព្យាក្រិតមិនធ្វើនយោបាយ មិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់ជាតិសាសន៍ សាសនា និងមិនរកផលចំណេញជាឯកជនឡើយ។
អង្គការESCបានសហការយ៉ាងជិតស្និតជាមួយអង្គការBORDAក្នុងគោលបំណងផ្សព្វផ្សាយផ្នែកអនាម័យតាមបែប វិមជ្ឈការ ដោយប្រើប្រាស់ បច្ចេកវិជ្ជា អាងប្រព្រឹត្តិកម្មទឹកសម្អុយតាមបែបវិមជ្ឈការ (ប្រព័ន្ធឌីវ៉ាត) របស់អង្គការ BORDA ដែលអាចសម្អាតទឹកសម្អុយនៅតាមសហគ្រាសខ្នាតតូចនិងមធ្យម ស្ថាប័នសាធារណៈនិងសហគមន៍។
ទស្សនវិស័យ៖
ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជាមានអនាម័យបរិស្ថានល្អនិងសុខភាពល្អប្រកបដោយនិរន្តរភាព។ពេសកកម្ម៖ធ្វើការជាមួយ អ្នកដែលពាក់ព័ន្ធក្នុងវិស័យទឹកនិងអនាម័យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានិងស្តង់ដារអន្តរជាតិដើម្បីការពារនិងលើកស្ទួយសុខភាពសាធារណៈតាមរយៈការគាំទ្រការអភិវឌ្ឍន៍នៅ ក្នុងប្រទេសកម្ពុជាប្រកបដោយនិរន្តរភាពដោយផ្អែកតាមគោលការណ៍ សេដ្ឋកិច្ច និងយុត្តិធ៌ម សង្គមសមធម៌ យ៉េនឌ័រ បច្ចេកវិទ្យាសមស្របទៅតាមវប្បធម៌សង្គមនិងបរិស្ថាន។
គោលបំណង៖
ដើម្បីការពារនិងលើកកំពស់សុខភាពនៅកម្ពុជាតាមរយៈការផ្តល់ជូននូវសេវាកម្មផ្នែកសង្គមនិងណែនាំនូវបច្ចេកទេសដែលជាតម្រូវ ការពាក់ព័ន្ធទៅនឹងសុខភាពការកែប្រែនូវទម្លាប់អនាម័យប្រកបដោយភាពត្រឹមត្រូវមានប្រសិទ្ធិ ភាពសុវត្ថិភាព និង ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវសំណល់ពីការបង្កើតឡើងដោយមនុស្សសត្វនិងសកម្មភាពឧស្សាហកម្ម។
អង្គការ ESC ផ្តល់សេវាកម្មប្រព័ន្ធឌីវ៉ាតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖
១. ផ្សព្វផ្សាយប្រព័ន្ធឌីវ៉ាត
២. រៀបចំផែនការប្រព័ន្ធឌីវ៉ាត
៣. រៀបចំប្លង់ប្រព័ន្ធឌីវ៉ាត
៤. សាងសង់ប្រព័ន្ធឌីវ៉ាត
៥. បណ្តុះបណ្តាលនិងត្រួតពិនិត្យប្រព័ន្ធឌីវ៉ាត
អង្គការ ESC ធ្វើការទៅតាមតម្រូវការនិងសហការយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធដើម្បីឲ្យគម្រោងមាននិរន្តរភាព។