អនាម័យសម្រាប់សាលារៀន
សាលារៀន គួរតែជាកន្លែងដែលផ្តល់សុវត្ថិភាពនិងស្វាគមន៍ដល់សិស្សានុសិស្សទាំងអស់ ដើម្បីសិក្សារៀនសូត្រ និងធ្វើឲ្យរីកចម្រើនផ្នែកស្មារតី។ ការសម្អាតបរិស្ថាន ជុំវិញសាលាឲ្យស្អាត មិនត្រឹមតែជះឥទ្ធិពល ដល់លទ្ធផលនៃការសិក្សា របស់សិស្សប៉ុណ្ណោះទេវាថែមទាំងជះឥទ្ធិពលដល់សុខភាព របស់ពួកគេផងដែរ។
តែទោះជាយ៉ាងណាក៏ដោយសិស្សសាលាជាង៣លាននាក់នៅប្រទេសកម្ពុជា តែងតែជួបនូវបញ្ហាផ្សេងៗពីគ្នា។ បញ្ហាកង្វះទឹកស្អាត និងអនាម័យ គឺជាបញ្ហាដ៍ចម្បងនៅ១/៣ នៃសាលា ចំនួន ១០,០០០នៅក្នុងប្រទេសកម្ពុជា គឺគ្មានបង្គន់អនាម័យទេហើយបើទោះបីជាមានបង្គន់ក៏ភាគច្រើននៃបង្គន់ទាំងនោះគ្មានអនាម័យឬមិនដំណើរការ។
ការខ្វះខាតសម្ភារៈ អនាម័យបាន គំរាមគំហែងដល់លក្ខណៈឯកជន និងសុវត្ថិភាពរបស់សិស្ស ដែលវាគឺជាកត្តានាំទៅរកការចម្លងមេរោគ។ កត្តាទាំងអស់នេះ អាចជះឥទ្ធិពលដល់ សុខភាពនិងការសិក្សារបស់ពួកគេ ដែលវាបានជះឥទិ្ធពលអាក្រក់ ដល់លទ្ធផល នៃការសិក្សារបស់ពួកគេ ផងដែរ។
សិស្សដែលមានសុខភាពល្អ អាចរៀនបានពូកែអាចកា្លយទៅជាពលរដ្ឋល្អក្នុងសង្គមព្រមទាំងអាចជួយ ពន្យល់អំពីសារៈ ប្រយោជន៍នៃការរក្សាអនាម័យនិងមានវិធានការសម្អាតផ្ទះ និងតាមសហគមន៍របស់ពួកគេ។ ប្រការនេះនឹងផ្ដល់នូវផលប្រយោជន៍ ល្អសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នក៏ដូចជាអនាគត។ សូមចុចទីនេះដើម្បីអានបន្ត