គម្រោងទឹកស្អាតនិងអនាម័យតាមមន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា
ជាទូទៅអ្នកជំងឺ តែងតែស្វែងរក ការព្យាបាល ពីមន្ទីរពេទ្យដែល មានសម្ភារៈល្អ និង គ្រូពេទ្យដែលប្រកាន់ ខ្ជាប់នូវ អនាម័យល្អ។ ប៉ុន្តែវាពិតជាមាន ការលំបាកណាស់សម្រាប់កន្លែងផ្តល់សេវាព្យាបាលជាច្រើន ជាពិសេសក្នុងតំបន់ជនបទនៃ ប្រទេសកម្ពុជា ក្នុងការជួសជុល ឬ រៀបចំឲ្យមាន ហេដ្ឋារចនាសម្ព័ន្ធអនាម័យដែល ទំនើបសម្រាប់ប្រើប្រាស់។ ទឹក មិនស្អាត និងការគ្រប់គ្រង អនាម័យមិនបានល្អ គឺជាកត្តាមួយដែលជះឥទ្ធិពល ទៅលើការព្យាបាល នៅតាម មន្ទីរពេទ្យសាធារណៈ នៅក្នុងប្រទេសកម្ពុជា។
ជាទូទៅអ្នកជំងឺ តែងតែស្វែងរកការព្យាបាល ពីមន្ទីរពេទ្យដែល មានសម្ភារៈល្អ និង គ្រូពេទ្យដែលប្រកាន់ ខ្ជាប់នូវ អនាម័យល្អ។ ប៉ុន្តែវាពិតជាមាន ការលំបាកណាស់ សម្រាប់កន្លែងផ្តល់សេវាព្យាបាល ជាច្រើន ជាពិសេស ក្នុងតំបន់ជនបទនៃ ប្រទេសកម្ពុជា ក្នុងការជួសជុល ឬ រៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធអនាម័យដែល ទំនើបសម្រាប់ប្រើប្រាស់ ។ ទឹក មិនស្អាត និងការគ្រប់គ្រង អនាម័យមិនបានល្អ គឺជាកត្តាមួយដែលជះឥទ្ធិពល ទៅលើការព្យាបាល នៅតាម មន្ទីរពេទ្យសាធារណៈ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈគម្រោងរបស់អង្គកាESC និង BORDACambodia សហការជាមួយម្ចាស់ជំនួយនិងជាម្ចាស់គម្រោងគឺអង្គការLienAid បានចូលរួម លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងអនាម័យ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺដើម្បីជួយលើកកំពស់ សេវាសុខភាពនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។
នៅក្នុងកញ្ចប់គម្រោងនេះគឹ មានការសាងសង់ប្រព័ន្ធឌីវ៉ាតដែលអាចធ្វើប្រព្រឹត្តិកម្ មទឹកសំអុយបាន ៤០ម៣/ថ្ងៃ ធ្វើឲ្យ ទឹកសំអុយដែលចេញពីមន្ទីរពេទ្យមិនបំពុលដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពសាធារណៈ។ បន្ថែមលើនេះទៀត គម្រោងក៍បានជួសជុល សម្ភារៈអនាម័យ ដែលមានស្រាប់និងសាងសង់ បង្គន់ថ្មីចំនួន៥ខ្នង ដែលរួមមានបង្គន់អនាម័យទឹក ផ្កាឈូកកន្លែងលាងដៃនិងកន្លែងបោកគក់។
មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺជាមន្ទីរពេទ្យដែលធំជាងគេនៅក្នុងខេត្តដែលមាន១៣០គ្រែនិងបុគ្គលិកចំនួន១២០នាក់ដែលអាចបំរើអ្នកមកព្យាបាលជំងឺដោយមិនសម្រាកពេទ្យចំនួន២០០០០នាក់ និងអ្នកមកព្យាបាលជំងឺដោយសម្រាកពេទ្យចំនួន ៦៣០០នាក់ ក្នុង១ឆ្នាំ។ក្រៅអំពីបុគ្គលិកនិងអ្នកជំងឺក៍មានសមាជិកក្រុមគ្រួសារដែលមកថែទាំអ្នកជំងឹក្នុងកំឡុងពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាច្រើននាក់ទៀត។ អ្នកទាំងអស់នេះគឺទទួលបានអត្ថប្រយោជន៍ពីគម្រោងទឹកស្អាត និងអនាម័យ នៅក្នុងមន្ទីរពេទ្យ។
អ្នកម្តាយម្នាក់ដែលមានកូនឈឺលែងបារម្ភពីការស្វែងរកបង្គន់ ឬកន្លែងស្អាតសម្រាប់ងូតទឹកឲ្យកូនរបស់គាត់ទៀត ហើយសម្ភារៈអនាម័យថ្មីនេះនឹងជួយសម្រួល ការលំបាករបស់ពួកគាត់ ក៍ដូចជារួមចំណែក ក្នុងការធ្វើឲ្យពួកគាត់មាន សុខភាពល្អ ។