ប្រព័ន្ធឌីវ៉ាត (DEWATS)
ប្រព័ន្ធឌីវ៉ាត (DEWATS) គឺមកពីពាក្យថា “ប្រព័ន្ធប្រព្រឹត្តិកម្មទឹកសម្អុយតាមបែបវិមជ្ឍការ”
ប្រព័ន្ធឌីវ៉ាតគឺជាប្រព័ន្ធសម្អាតទឹកសម្អុយមួយប្រកបដោយការជឿជាក់ការចំណាយទាបនិងមិនទាមទារឲ្យមានការថែទាំច្រើន។ ប្រព័ន្ធនេះអាចសម្អាតទឹកសម្អុយសរីរាង្គឲ្យមានគុណភាពទៅតាមកម្រិតបទដ្ឋានបរិស្ថានពិភពលោក។
អត្ថប្រយោជន៍ចំបងនៃប្រព័ន្ធឌីវ៉ាត៖
- អាចធ្វើប្រព្រឹត្តិកម្មទឹកសម្អុយសរីរាង្គពី ១ទៅ១០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ កាត់បន្ថយសមាសធាតុពុលពីសំណល់ទឹកសម្អុយតាមផ្ទះ ឬរោងចក្ររហូតដល់ ៩០ ភាគរយ
- ទុនចំណាយទៅលើការសាងសង់មិនខ្ពស់ និងដំណើរការ និងការថែទាំមានតម្លៃទាប
- បច្ចេកទេសប្រកបដោយការជឿជាក់ខ្ពស់ជាប្រព័ន្ធដែលអាចធ្វើជាគំរួប្រកបដោយនិរន្តភាព សម្រាប់ការដំឡើង និងសាងសង់ ប្រើប្រាស់សម្ភារៈក្នុងស្រុក
- ត្រូវការផ្ទៃដីសាងសង់តូច និងមិនតម្រូវឲ្យមានភ្លើងអគ្គិសនីសម្រាប់ដំណើរការ និងអាចផលិតថាមពលតាមរយៈឡជីវឧស្ម័ន។
ម៉ូឌុលប្រព័ន្ធឌីវ៉ាត (DEWATS) បួនប្រភេទដែលមានប្រសិទ្ធិភាព និងសមត្ថភាពបច្ចេកទេស ត្រូវបានបញ្ចូលក្នុងបទដ្ឋានបច្ចេកទេស។ អត្ថប្រយោជន៏បន្ថែម គឺ ម៉ូឌុលជីវឧស្ម័ន។ សមាសភាពទឹកសម្អុយ គឺអាចផលិតជាជីវឧស្ម័នដែលអាចប្រើប្រាស់បាន។
តួនាទីចម្បងរបស់ប្រព័ន្ធ DEWATS ៖
![]() មានតូនាទីញែកសំណល់រឹងនិងភក់ដែលរងទៅបាត រងការបំបែកក្នុងលក្ខខណ្ឌគ្មានខ្យល់ |
|
![]() តាមរយៈប្រព្រឹតិ្តកម្មក្នុងលក្ខខណ្ឌគ្មានខ្យល់ ធ្វើឲ្យសំណល់រឹងដែលរងនៅបាតក្រោមរលួយ |
|
![]() សមាសធាតុដែលជាសំណល់រឹងមានទំហំល្អិតតូចៗ មិនទាន់រលូយត្រូវបានត្រងដោយតម្រងចុងក្រោយ ហើយទទួលរង នូវប្រព្រឹត្តិកម្ម ក្នុងលក្ខខណ្ឌ គ្មានខ្យល់ ចុងក្រោយមុននឹងវាហូរចូលអាងចម្រោះផ្តេក ប្រើគ្រួសជាតម្រង |
|
![]() ជាដំណាក់កាលប្រព្រឹត្តកម្មអែរ៉ូបិក ដែល អុកស៊ីសែនដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយសារធាតុចិញ្ចឹម |
ប្រព័ន្ធឌីវ៉ាត (DEWATS) អាចសាងសង់សម្រាប់សម្អាតទឹកសម្អុយ ឲ្យមានគុណភាពទៅតាមកម្រិតបទដ្ឋាន នៅគ្រប់លក្ខណៈស្ថានភាពដី និងទៅតាម លទ្ធភាព ព្រមទាំងការចង់បានរបស់អ្នកប្រើ។ ពុំមានទាមទារប្រើភ្លើងអគ្គិសនី បើសិនជាស្ថានភាពដីមានជម្រាលគ្រប់គ្រាន់ដែលអាចធ្វើឲ្យទឹកហូរតាមទំនាញផែនដីបាន។
ប្រព័ន្ធឌីវ៉ាត (DEWATS) សម្អាតទឹកសម្អុយប្រកបដោយជោគជ័យនៅតាមមន្ទីរពេទ្យ សណ្ឋាគារ និងទៅតាមសហគ្រាសកសិកម្មជាច្រើន រួមទាំងកន្លែងសត្ត-ឃាត សិប្បកម្មផលិតតៅហ៊ូពីសណ្តែកសៀង រោងចក្របិទស្រា និងស្រាបៀរ និងកន្លែងបង្កាត់ពូជសត្វផងដែរ។ អាជ្ញាធរមូលដ្ឋាន និងសហគ្រិនខ្នាតតូច និងមធ្យម បានទទួលសេវាពិគ្រោះយោបល់ពី ESC-BORDA Cambodia ក្នុងការគូរប្លង់ ផ្តល់សេវាត្រួតពិនិត្យ ការសាងសង់ តាមរយៈការអនុវត្តគម្រោង។
ប្រព័ន្ធឌីវ៉ាត (DEWATS) ចំនួន២,០០០ ត្រូវបានសាងសង់ក្រោមការត្រួតពិនិត្យ ពី BORDA។ បុគ្គលិក កម្មករ មកពីស្ថាប័នឯកជន រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលចំនួន១,០០០នាក់ បានទទួលការហ្វឹកហាត់លើការផ្សព្វផ្សាយបន្តចំណេះដឹងបច្ចេកទេស ការអនុវត្ត និងការថែទាំប្រព័ន្ធឌីវ៉ាត។