អនាម័យសម្រាប់សាលារៀន
ស្ថានភាព អនាម័យនៅតាមសាលារៀន ក្នុងប្រទេសកម្ពុជា៖
ទោះបីជានៅ ក្នុងសាលារៀនជាច្រើន មាន បង្គន់និងបណ្ដាញទឹកប្រើប្រាស់ក៏ដោយ ក៏បង្គន់ទាំងនោះមានភាពកខ្វក់ ឬមិនមានដំណើរការ។ កត្តាទាំងនេះ អាចបណ្ដាលអោយប៉ះពាល់សុខភាពកុមារ និងការមករៀនមិនទៀងទាត់ ដែលអាចជះឥទ្ធិពលអវិជ្ជមាន លើការសិក្សារបស់សិស្ស។
កង្វះទឹកស្អាតក៏ដូចជាកង្វះអនាម័យនិងការអនុវត្តអនាម័យគឺជា បញ្ហាចម្បងនៅតាមសាលារៀន។ នៅក្នុងប្រទេសកម្ពុជាមាន សាលារៀនជាង១១,០០០ខ្នងនិងមានសិស្សជាង៣.១លាននាក់ ក្នុងនោះ៤៧%នៃសាលារៀនទាំងនោះមិនមានបណ្តាញទឹកទេហើយ៣២%មិនមានបង្គន់ប្រើប្រាស់ឡើយ (MoEYS, 2012)។ បង្គន់សាលានិងបណ្តាញទឹកដែលមានស្រាប់មានភាពកខ្វក់ឬមិនដំណើរការ។
បន្ថែមលើនេះទៀតទឹកសម្អុយដែលចេញពី សាលាត្រូវបានបង្ហូរទៅក្នុងបរិស្ថានដែលអាចបំពុលបរិស្ថាន។ សម្ភារៈអនាម័យមិនមានអនាម័យអាចធ្វើឲ្យកុមារឆ្លងមេរោគ។ កត្តាទាំងនេះអាចបណ្តាលឲ្យប៉ះពាល់សុខភាពកុមារ និងការមក រៀនមិនទៀងទាត់ ដែលអាចជះឥទ្ធិពលអវិជ្ជមានលើការសិក្សា របស់ពួកគេ។

ដំណើរនៃការស្ថាបនា អនាម័យនៅតាមសាលារៀន៖
ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ នៅឆ្នាំ២០០៩អង្គការ ESC-BORDA Cambodia បានរៀបចំវិធីសាស្រ្តអនុវត្តគម្រោង សុខភាពនិងអនាម័យតាមសាលារៀន ដើម្បីកែលម្អស្ថានភាព សុខភាពអនាម័យតាមសាលារៀននៅប្រទេសកម្ពុជា ដោយបាន ផ្សាភ្ជាប់ជាមួយគោលនយោបាយសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងផ្តោតលើ៖
ដើម្បីឲ្យគម្រោងដំណើរការបានល្អនិងទទួលបាននូវលទ្ធផលជា និរន្តរភាព អង្គការ ESC-BORDA Cambodia បានសហការជាមួយ អ្នកពាក់ព័ន្ធចំនួន៤ក្រុមធំៗគឺ៖
សមាសភាពគម្រោង៖
គ្រប់សាលារៀនទាំងអស់ដែលបានទទួលគម្រោងនេះសុទ្ធតែត្រូវបានជ្រើសរើសដោយការប្រកួតប្រជែង និងទៅតាមតម្រូវការដើម្បី ធានាថាសាលាមានឆន្ទៈនិងលទ្ធភាពធ្វើឲ្យគម្រោងមាននិរន្តភាព។ នៅពេលដែលសាលាត្រូវបានជ្រើសរើសរួចហើយ ការសិក្សាពី តម្រូវការផ្នែកសង្គមនិងផ្នែកបច្ចេកទេសត្រូវបានធ្វើឡើង ដើម្បី ប្រមូលព័ត៌មានស្តីពីស្ថានភាពជាក់ស្តែងលើផ្នែកទឹកស្អាត និង អនាម័យនៅក្នុងសាលារៀនដើម្បីរៀបចំផែនការសកម្មភាពរបស់ គម្រោងឲ្យមានប្រសិទ្ធភាព។
ផ្នែកសង្គម
សាលាត្រូវបានគាំទ្រឲ្យបង្កើតគណៈកម្មាការទឹកស្អាត និងអនា- ម័យដើម្បីទទួលខុសត្រូវលើរាល់បញ្ហាទឹកស្អាត និងអនាម័យនៅ ក្នុងសាលា។ បន្ទាប់មកគណៈកម្មការនេះត្រូវចូលរួមក្នុងវគ្គបណ្តុះ បណ្តាលដូចជា៖
- ទឹកស្អាត និងអនាម័យ
- ការរៀបចំអង្គប្រជុំ
- រៀបចំផែនការសកម្មភាព
- ការអប់រំប្រជាប្រិយ
- ដំណើរការនិងការថែទាំ និងការរៀបចំផែនការថវិការ
ការកសាងសមត្ថភាពទាំងអស់នេះអាចធ្វើឲ្យគណៈកម្មការនេះចេះសម្របសម្រួលអំពី ដំណើរការនិងការថែទាំនិងផ្សព្វផ្សាយអំពីសុខភាព និងអនាម័យដោយខ្លួនឯងដើម្បីធ្វើឲ្យសកម្មភាពនេះ មាននិរន្តរភាព។
ផ្នែកបច្ចេកទេស
បន្ទាប់ពីសិក្សាពីលទ្ធភាពរួចហើយ វិស្វកររបស់អង្គការ ESC-BORDA Cambodia ត្រូវរៀបចំប្លង់សម្ភារៈអនាម័យថ្មីដោយសហ ការជាមួយសាលាដើម្បីឲ្យត្រូវទៅនឹងតម្រូវការរបស់សាលា។ ជម្រើសសម្រាប់សម្ភារៈអនាម័យថ្មីមានទាំងការជួសជុលនិងសាងសង់ថ្មីនូវបង្គន់អនាម័យ កន្លែងនោមសម្រាប់កុមារា កន្លែងលាងដៃ និងការកែលម្អនូវបណ្តាញផ្គត់ផ្គង់ទឹកឬអាងស្តុកទឹក ធុងសំរាម និងប្រព័ន្ធឌីវ៉ាត។
អត្ថប្រយោជន៏៖
សំណង់មានគុណភាពល្អ ព្រមទាំងសម្ភារៈអនាម័យដែលមានទឹកស្អាត និងបង្គន់ស្អាតធ្វើឲ្យស្ថានភាពអនាម័យមានភាពប្រសើរឡើងដែលអាចកាត់បន្ថយនូវការចម្លងមេរោគ។ បង្គន់អនាម័យថ្មីដែលមានបែងចែកយ៉េនឌ័រធានាឲ្យមានភាពឯកជននិងសុវត្ថិភាពសម្រាប់សិស្ស។ ប្រព័ន្ធឌីវ៉ាតធ្វើការសម្អាតទឹកសម្អុយ ដើម្បីធានាឲ្យទឹកសម្អុយដែលបង្ហូរចេញពីសាលារៀនគោរពទៅតាមស្តង់ដារបរិស្ថាននិងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់សហគមន៏ក្បែរខាងសាលារៀន។
ដើម្បីឲ្យមានឥរិយាបថល្អចំពោះអនាម័យ លុះត្រាតែមានការអប់រំ ពីសុខភាពនិងអនាម័យ និងមានសម្ភារៈអនាម័យដែលមានដំណើរ ការល្អ។ ការកែប្រែននូវឥរិយាបថនេះអាចផ្សព្វផ្សាយទៅដល់ផ្ទះ តាមរយៈអាណាព្យាបាលសិស្ស។
ការចំណាយ៖
ការចំណាយសម្រាប់គម្រោងសុខភាពនិងអនាម័យតាមសាលា រៀនគឺមានផ្នែករឹង (សម្ភារៈដែលអាចមើលឃើញ) និងផ្នែកទន់ (ចំណាយសម្រាប់ការអនុវត្តគម្រោងនិងបុគ្គលិក)។ ជាមធ្យម សម្រាប់សាលារៀនដែលមានសិស្សពី៥០០ទៅដល់១,០០០នាក់ យើងចំណាយ៦០%សម្រាប់ផ្នែករឹង និង៤០%សម្រាប់ផ្នែកទន់។ ចំណាយជាមធ្យមសម្រាប់ សិស្សម្នាក់គឺអាស្រ័យលើចំនួនសិស្សគឺ ចាប់ពី៣០$ ទៅ៥០$។